ព័ត៌មានថ្មីបំផុត


ពិធីប្រកាសក្រុមការងារចុះត្រួតពិនិត្យជនបរទេស និងផ្សព្វផ្សាយផែនការ ០០៣ផក របស់ក្រសួងមហាផ្ទៃ នៅខេត្តព្រះវិហារ

 

នៅថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន អគ្គនាយករងអន្តោប្រវេសន៍ និងឯកឧត្តម វ៉ាត់ ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការដឹកនាំត្រួតពិនិត្យជនបរទេសខេត្តព្រះវិហារ អញ្ជើញបើកពិធីប្រកាសក្រុមការងារចុះត្រួតពិនិត្យជនបរទេស និងផ្សព្វផ្សាយផែនការ ០០៣ផក របស់ក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

ក្នុងពិធីប្រជុំនេះមានការចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង និងជាអនុប្រធានក្រុមការងារសមាជិកក្រុមការងារត្រួតពិនិត្យវត្តមានស្នាក់នៅជនបរទេសក្រុមទី៥ លោកស្នងការរង នាយ-នាយ.រងការិយាល័យទទួលផែនអន្តោប្រវេសន៍ 

លោកស្នងការរង លោកនាយការិយាល័យ ទទួលផែនអត្តសញ្ញាណកម្ម លោកនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកនាយការិយាល័យកិច្ចការប៉ុស្ដិ៍

លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកទាំង៨ អធិការ អធិការរង ទទួលផែនអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៨ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥១ ឃុំ-សង្កាត់ សរុបចំនួន១៤៧ នាក់ ស្រី០៨ នាក់។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន ក្រុមការងារបានប្រកាសពីសមាសភាព ក្រុមការងារ និង បានលើកទ្បើងអំពីគោលបំណង ក្នុងការ អនុវត្ត ផែនការ ០០៣ផក ស្តីពី វត្តមាន ជនបរទេស ស្នាក់នៅ ក្នុង ព្រះរាជាណាចក្រ កម្ពុជាហើយបានដាក់ទិសដៅអោយសមត្ថកិច្ចផ្សព្វផ្សាយ ដល់ម្ចាស់ទីតាំង ម្ចាស់អាជីវកម្មទាំងអស់ដែលស្ថិត ក្នុង ខេត្តព្រះវិហារយល់ពីកាតព្វកិច្ចរបស់ខ្លួន ក្នុងការចុះវត្តមានជនបរទេសព្រមទាំងធ្វើបទបង្ហាញអំពី ប្រព័ន្ធ (FCPS) ការពិនិត្យ លិខិតឆ្លងដែន VISA ជនបរទេស របស់មន្ត្រីជំនាញអន្តោប្រវេសន៍ និងបេីកវគ្គបណ្ដុះបណ្ដាលជូន ដល់មន្ត្រីប៉ុស្តិ៍មេឃុំ អធិការស្រុក និង មន្ត្រីពាក់ព័ន្ធនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។

 

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ