ត្រួតពិនិត្យ និងពង្រឹងការងារជំនាញច្រកទ្វារ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន
ត្រួតពិនិត្យ និងពង្រឹងការងារជំនាញច្រកទ្វារ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន
នៅថ្ងៃពុធ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារទី៣ របស់នាយកដ្ឋានច្រកទ្វារទី២ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ថូ ភ័ត្រា អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ រួមដំណើរដោយថ្នាក់ដឹកនាំនាយកដ្ឋានចំនួន ០៤ រូប បានអញ្ជើញចុះមកដល់ប៉ុស្តិ៍ ដើម្បីត្រួតពិនិត្យ និងពង្រឹងការងារជំនាញច្រកទ្វារ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ក្នុងនោះក្រុមការងារបានត្រួតពិនិត្យ កងជួរ ពិនិត្យគោលដៅត្រួតពិនិត្យ ចេញ - ចូលប្រទេស កន្លែងបំពេញបែបបទ បន្ទាប់មកបានបើកកិច្ចប្រជុំសំណេះសំណាល និងពាំនាំការសាកសួរសុខទក្ខ របស់ថ្នាក់ដឹកនាំ ដល់កងកំលាំងក្នុងប៉ុស្តិ៍ និងមានមតិពីគោលបំណងរបស់ក្រុមការងារ មានដូចខាងក្រោម៖
១- ត្រួតពិនិត្យ និងណែនាំដល់មន្ត្រីទាំងអស់ពីបទវិន័យនគរបាលជាតិកម្ពុជាលេខ ៨៧៣ប្រ.ក របស់ក្រសួងមហាផ្ទៃ ស្តីពីការគោរពគំនាប់គ្នាទៅវិញទៅមកតាមឋានានុក្រម ការធ្វើលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន ការគោរពពេលវេលាបំពេញភារកិច្ច និងការចាត់តាំងរបស់អង្គភាពនីមួយៗ
២- ត្រួតពិនិត្យលើលិខិតបទដ្ឋានផ្សេងៗ ដែលនាយកដ្ឋានផ្សព្វផ្សាយ និងត្រួតពិនិត្យលើការខ្វះខាតផ្សេងៗរបស់ប៉ុស្តិ៍
៣- ត្រួតពិនិត្យ និងណែនាំដល់មន្ត្រីទាំងអស់ឲ្យយល់ដឹងពីការផ្តល់សេវាអន្តោប្រវេសន៍ត្រូវមានភាពញញឹម រួសរាយ រាក់ទាក់ តែម៉ឺងម៉ាត់នឹងការងារ ជៀសវាងរាល់សកម្មភាពយកឋានៈតួនាទីគាបសង្កត់ ជំរិតទារប្រាក់ យកសម្ភារៈផ្សេងៗ និងផ្សព្វផ្សាយពីការចូលរួមចំណែកក្នុងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ
៤- ត្រួតពិនិត្យ និងណែនាំដល់មន្ត្រីពីការងារជំនាញ ព្រមទាំងយកចិត្តទុកដាក់លើការតាមដានមុខសញ្ញាក្នុងបញ្ជីខ្មៅ ត្រួតពិនិត្យកន្លែងបំពេញបែបបទចូល-ចេញ កន្លែងរង់ចាំអ្នកដំណើរ និងលំហូរចូល-ចេញរបស់អ្នកដំណើរក្នុងការប្រថាប់ត្រា
៥- ត្រួតពិនិត្យ និងណែនាំដល់មន្ត្រីទាំងអស់ត្រូវទប់ស្កាត់ឲ្យបានជាប្រចាំនូវរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទនៅតាមបណ្តាគោលដៅស្លាបឆ្វេង-ស្តាំដែលស្ថិតនៅក្នុងភូមិសាស្ត្រប្រតិបត្តិការរបស់ខ្លួន
៦- ក្រើនរំលឹកពីការសាមគ្គីភាពផ្ទៃក្នុង និងទំនាក់ទំនងល្អជាមួយភាគីវៀតណាមសហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសភាគីមិត្ត
៧- ណែនាំដល់មន្រ្តីទាំងអស់ត្រូវខិតខំរៀនភាសាបរទេស ជាពិសេសត្រូវសិក្សាបន្ថែមពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានថ្មីៗ និងស្វែងយល់ពីលិខិតបទដ្ឋានផ្សេងៗ ដែលពាក់ព័ន្ធជាមួយនឹងការងារអន្តោប្រវេសន៍
៨-និងត្រូវមានអនាម័យល្អ រស់នៅស្អាត និងត្រូវហាត់កីឡា ដើម្បីសុខភាព ព្រមទាំងត្រូវជៀសឆ្ងាយ ពីគ្រឿងញៀន ជាដាច់ខាត ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/