ចូលរួមផ្សព្វផ្សាយកម្មវិធី "អេបសុវត្ថិភាពយើង" (GBV Safe App) និងទិវាយុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី
ចូលរួមផ្សព្វផ្សាយកម្មវិធី "អេបសុវត្ថិភាពយើង" (GBV Safe App) និងទិវាយុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី
នាព្រឹកថ្ងៃអង្គារ ១០ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ឡេង លីនណា សមាជិកកិត្តិយសក្រុមការងារយេនឌ័រនៃក្រសួងមហាផ្ទៃ ភរិយាឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ និងលោកជំទាវ ឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករង និងជាប្រធានក្រុមការងារយេនឌ័រអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំសមាជិកចំនួន ១៤រូប ចូលរួមផ្សព្វផ្សាយកម្មវិធី "អេបសុវត្ថិភាពយើង" (GBV Safe App) និងទិវាយុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមអធិបតីភាព លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ។
កម្មវិធីនេះ មានការចូលរួមពី លោកជំទាវ រដ្ឋលេខាធិការ ប្រធានក្រុមការងារយេនឌ័រ លោកជំទាវ អនុរដ្ឋលេខាធិការ លោកជំទាវ ភរិយា ឯកឧត្តម អគ្គស្នងការ អគ្គនាយក និងអង្គភាព ចំណុះក្រសួងមហាផ្ទៃ ព្រមទាំង លោក លោកស្រី សមាជិក សមាជិកាក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/