កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ១៧៦ អនក្រ.បក ស្តីពីការសុំច្បាប់និងការអនុញ្ញាតច្បាប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិ
កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ១៧៦ អនក្រ.បក ស្តីពីការសុំច្បាប់និងការអនុញ្ញាតច្បាប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិ
នាព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ទោ លួ រ៉ាបូ អគ្គនាយករង បានបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ១៧៦ អនក្រ.បក ស្តីពីការសុំច្បាប់និងការអនុញ្ញាតច្បាប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិ និងប្រកាសលេខ៦៧១៧ ប្រក ស្តីពីសិទ្ធិអនុញ្ញាតច្បាប់គ្រប់ប្រភេទសម្រាប់មន្រ្តីនគរបាលជាតិកម្ពុជា ដោយមានការចូលរួមពីលោក-លោកស្រីដែលជាប្រធាននាយកដ្ឋានទាំង៨ លោក-ស្រីនាយការិយាល័យទទួលបន្ទុក ព្រមទាំងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
https://www.tiktok.com/@gdicambodia