ព័ត៌មានថ្មីបំផុត


ពិធីប្រកាសក្រុមការងារចុះត្រួតពិនិត្យជនបរទេស និងផ្សព្វផ្សាយផែនការ ០០៣ផក របស់ក្រសួងមហាផ្ទៃ

 

នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ បានធ្វើពិធីប្រកាសក្រុមការងារចុះត្រួតពិនិត្យជនបរទេស និងផ្សព្វផ្សាយផែនការ ០០៣ផក របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន អគ្គនាយករងអន្តោប្រវេសន៍ និង ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងជាអនុប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានក្រុមការងារ បានប្រកាសពីសមាសភាពក្រុមការងារ និងបានលើកទ្បើងអំពីគោលបំណងក្នុងការអនុវត្តផែនការ ០០៣ផក ស្តីពី វត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានដាក់ទិសដៅឱ្យសមត្ថកិច្ចផ្សព្វផ្សាយដល់ម្ចាស់ទីតាំង ម្ចាស់អាជីវកម្មទាំងអស់ដែលស្ថិតក្នុងខេត្តពោធិ៍សាត់ យល់ពីកាតព្វកិច្ចរបស់ខ្លួនក្នុងការចុះវត្តមានជនបរទេស និងបានដាក់ទិសដៅសម្រាប់ក្រុមការងារ ដើម្បីអនុវត្តនាពេលខាងមុខ ព្រមទាំងធ្វើបទបង្ហាញអំពីប្រព័ន្ធ (FPCS) ការពិនិត្យលិខិតឆ្លងដែន VISA ជនបរទេសរបស់មន្ត្រីជំនាញអន្តោប្រវេសន៍ និងបើកវគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីប៉ុស្តិ៍ មេឃុំ អធិការស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ចំនួន១ថ្ងៃ គឺនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ 

សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារត្រួតពិនិត្យវត្តមានស្នាក់នៅជនបរទេស ក្រុមទី៥ ស្នងការរងទទួលផែនអន្តោប្រវេសន៍ ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម អនុប្រធានមន្ទីរការងារខេត្ត នាយករងសាលាខេត្ត មេបញ្ជាការរងកងរាជាវុធហត្ថខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកពាក់ព័ន្ធ អធិការ អធិការរងក្រុង-ស្រុកពាក់ព័ន្ធ ចៅសង្កាត់-មេឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ