ព័ត៌មានថ្មីបំផុត


ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងព្រះពុទ្ធអង្គធំ និងសួនច្បារ នៅក្នុងស្រុកបាណន់

 

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលបច្ច័យទៅកសាងបង្ហើយព្រះពុទ្ធអង្គធំ នៅវត្តភ្នំសំពៅ និងសួនច្បារនៅរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ក្នុងស្រុកបាណន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង រួមនឹងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី នៅគេហដ្ឋានសម្តេចក្រឡាហោម ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ