បន្តការងារបូកសរុបលទ្ធផលធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤ ទាំង១៤ខណ្ឌនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
បន្តការងារបូកសរុបលទ្ធផលធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤ ទាំង១៤ខណ្ឌនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
នៅថ្ងៃព្រហស្បត្តិ៍ ០៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងាររបស់នាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួន ទាំង០៥ក្រុមបានបន្តការងារបូកសរុបលទ្ធផលធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤ ទាំង១៤ខណ្ឌនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកនាយ-នាយរងការិយាល័យគ្រប់គ្រងជនបរទេស និងមន្រ្តីជំនាញអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់មកនៅថ្ងៃសុក្រ ០៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ បានធ្វើការប្រជុំបូកសរុបបិទបញ្ចប់ការងារធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួន ដោយមានការចូលរួមពី លោកអនុប្រធាននាយកដ្ឋាន នាយការិយាល័យជំនាញ សមាជិកក្រុមការងាររបស់នាយកដ្ឋាន លោកស្នងការរងផែនអន្តោប្រវេសន៍ នាយ នាយរងការិយាល័យគ្រប់គ្រងជនបរទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/