ប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍សវនកម្មឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធជាមួយប្រតិភូសវនកម្ម
ប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍សវនកម្មឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធជាមួយប្រតិភូសវនកម្ម
រសៀលថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត បានជួបប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍សវនកម្មឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធជាមួយប្រតិភូសវនកម្ម នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចំនួន៧រូប ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម សៀកចលនា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
កម្មវិធីប្រជុំបានពិនិត្យ កែសម្រួលលើខ្លឹមសារវាយតម្លៃ និងអនុសាសន៍មួយចំនួនតូច។ បន្ទាប់ពីមានការឯកភាពគ្នាជារួម ក្រុមការងារសវនកម្មផ្ទៃក្នុង និងក្រុមការងាររបស់នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត បានបោះពុម្ភចេញជាឯកសារផ្លូវការ និងបានចុះហត្ថលេខាបិទបញ្ចប់ជាស្ថាពរនៅល្ងាចថ្ងៃដដែល៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/
![](/public/ckfinder/userfiles/files/1(543).jpg)
![](/public/ckfinder/userfiles/files/2(530).jpg)
![](/public/ckfinder/userfiles/files/3(534).jpg)
![](/public/ckfinder/userfiles/files/4(525).jpg)
![](/public/ckfinder/userfiles/files/5(521).jpg)
![](/public/ckfinder/userfiles/files/6(503).jpg)
![](/public/ckfinder/userfiles/files/7(490).jpg)
![](/public/ckfinder/userfiles/files/8(461).jpg)
![](/public/ckfinder/userfiles/files/9(444).jpg)
![](/public/ckfinder/userfiles/files/10(423).jpg)
![](/public/ckfinder/userfiles/files/11(402).jpg)
![](/public/ckfinder/userfiles/files/12(369).jpg)