ព័ត៌មានថ្មីបំផុត


ពិធីប្រជុំស្ដីពី វឌ្ឍនភាពអនុវត្តផែនការ ០០៣ របស់ក្រសួងមហាផ្ទៃ

 

ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំពិធីប្រជុំស្ដីពី វឌ្ឍនភាពអនុវត្តផែនការ ០០៣ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបិតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការទី៥។ 

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានក្រុមប្រតិបត្តិការទី៥ បានមានប្រសាសន៍អំពី ១.គោលបំណង ដែលថ្នាក់ដឹកនាំចង់បានក្នុងការអនុវត្ត, ២.លើកទិសដៅសម្រាប់ការអនុវត្តផែនការ ០០៣ របស់ក្រសួងមហាផ្ទៃ និងផ្សព្វផ្សាយដល់ទីតាំងស្នាក់នៅ ម្ចាស់អាជីវកម្ម ដែលមានជនបរទេសស្នាក់នៅ និងធ្វើការ ត្រូវតែសហការណ៍ជាមួយមូលដ្ឋាន ដើម្បីធ្វើបច្ចុប្បន្នភាពជនបរទេសជាប្រចាំ និង ៣.ដាក់ទិសដៅសម្រាប់ក្រុមការងារខេត្តនីមួយៗ ដើម្បីអនុវត្តការងារអោយមានប្រសិទ្ធិភាពខ្ពស់។

ជាចុងបញ្ចាប់ ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកទិសដៅឱ្យក្រុមការងារសម្រាប់ការអនុវត្តនាពេលខាងមុខផងដែរ៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ