ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំបិទកិច្ចសវនកម្មសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធរបស់នាយកដ្ឋានច្រកទ្វារទី២

 

នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែមគិសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំតូចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានច្រកទ្វារទី២ បានរៀបចំកិច្ចប្រជុំបិទកិច្ចសវនកម្មសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធរបស់នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម សៀកចលនា អគ្គនាយករងសវនកម្មផ្ទៃក្នុង និងលោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២។

 

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក-លោកស្រីក្រុមការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងលោក-លោកស្រីថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យទាំងបី នាយ-នាយរងផ្នែក ព្រមទាំងមន្ត្រីជំនាញដែលពាក់ព័ន្ធមួយចំនួនផងដែរ។ កិច្ចប្រជុំ បានបញ្ចប់នៅវេលាម៉ោង ១៥ និង ០០នាទី រសៀល ក្រោមបរិយាកាសរីករាយស្និទ្ធស្នាល៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ