ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំផ្ទៃក្នុងលើកទី២ ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចការងារពាក់ព័ន្ធមួយចំនួនសម្រាប់ត្រៀមចុះអនុវត្តផែនការលេខ ០០៣ផក

 

នៅរសៀលថ្ងៃទី០៣ ខែឆ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករង នុងជាប្រធានក្រុមប្រតិបត្តិការទី៤ (ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប) រួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ ហាស់ ម៉េងឡុង និងឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន រតនៈ អគ្គនាយករងអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលើកទី២ ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចការងារពាក់ព័ន្ធមួយចំនួនសម្រាប់ត្រៀមចុះអនុវត្តផែនការលេខ ០០៣ផក។ 

 

ក្នុងកិច្ចប្រជុំនេះដែរបា ន ធ្វេីការពិនិត្យ និងឯកភាពលើការរៀបចំបទបង្ហាញ ឯកសារ និងកម្មវិធីការងារសម្រាប់ចុះប្រកាសក្រុមការងារ និងផ្សព្វផ្សាយផែនការលេខ ០០៣ផក លិខិតបង្គាប់ការលេខ ៦០៤ សេចក្តីណែនាំលេខ ០២៨សណន ព្រមទាំងឯកសារគតិយុត្តពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងនោះដែរក៏បានេពិភាក្សាលេីការងារផ្សេងៗសម្រាប់ចុះបំពេញការងារនៅមូលដ្ឋាន និងការបែងចែកថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រតិបត្តិការ ដើម្បីភារកិច្ចតាមការងារជំនាញពេលចុះអនុវត្តផែនការលេខ ០០៣ផក នៅខេត្តទាំង៥។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ