កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែវិច្ឆិកា លើកទិសដៅអនុវត្តបន្តរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍
កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែវិច្ឆិកា លើកទិសដៅអនុវត្តបន្តរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍
ថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានបានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែវិច្ឆិកា លើកទិសដៅអនុវត្តបន្ត លោកស្រីឧត្តមសេនីយ៍ត្រី ចយ សាវី ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និងមន្ត្រីក្រោមឱវាទទាំងអស់។
ជាកិច្ចចាប់ផ្តើម លោកស្រីឧត្តមសេនីយ៍ត្រី ចយ សាវី ប្រធាននាយកដ្ឋាន បានអនុញ្ញាតឱ្យការិយាល័យរដ្ឋបាលសរុបឡើងអានលទ្ធផលការងារប្រចាំខែវិច្ឆិការ ននិងបានអនុញ្ញាតឱ្យលោក-លោកស្រីអនុប្រធាននាយកដ្ឋាន និងលោក លោកស្រី នាយការិយាល័យជំនាញទាំងអស់ ចូលរួមមតិក្នុងការកែតម្រូវរបាយការណ៍និងរាយការណ៍ពីបញ្ហាប្រឈម។
ជាកិច្ចបន្ទាប់ លោកស្រីប្រធានមានប្រសាសន៍បូកសរុប និងលើកទិសដៅការងារអនុវត្តបន្តដូចខាងក្រោម៖
-លោកស្រីប្រធានបានឯកភាពចំពោះរបាយការណ៍និងកោតសសើរចំពោះទម្រង់របាយការណ៍និងណែនាំឱ្យអនុវត្តបន្តឱ្យកាន់តែល្អប្រសើរ។
-បានណែនាំថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋានទាំងអស់ និងមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវសុំអនុញ្ញាតច្បាប់តាមប្រព័ន្ធ e-gdi។
-លោកស្រីប្រធានបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក៍ដូចជាមន្រ្តីក្រោមឱវាទដែលខិតខំបំពេញការងារបានល្អកន្លងមក។
-ណែនាំនិងដល់ក្រុមប្រឹក្សាវិន័យរបស់នាយកដ្ឋានដើម្បីពង្រឹងដល់កិច្ចការគោរពវិន័យឱ្យកាន់តែប្រសើរនិងកាន់តែល្អ ។
កិច្ចប្រជុំបានបញ្ចប់ទៅនារសៀលថ្ងៃដដែលក្នុងស្មារតីសោមនស្សរីករាយ និងស្និទស្នាលបំផុត។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/