ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រិត្យ ស្ដីពីបែបបទ និងនិតិវិធីនៃការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្តចូលចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
កិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រិត្យ ស្ដីពីបែបបទ និងនិតិវិធីនៃការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្តចូលចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្ដម ឧត្ដនសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រិត្យ ស្ដីពីបែបបទ និងនិតិវិធីនៃការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្តចូលចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្ដម ប៉ូលី ដា អុនរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងយុត្តិធម៌។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/