ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធរបស់នាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួន

 

នៅព្រឹកថ្ងៃអង្គារ ០៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះលោកឧត្ដមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌឹម រ៉ា អគ្គនាយករងអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម សៀកចលនា អគ្គនាយករងសវនកម្មផ្ទៃក្នុងនិងជាអនុប្រធានគណ:ប្រតិភូ ដោយមានការចូលរួមពីលោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រី នាយការិយាល័យ នាយរងការិយាល័យ មន្រ្តីចំណុះនាយកដ្ឋានសរុបចំនួន៨៧នាក់និងសមាជិកប្រតិភូសវនកម្មចំនួន០៥នាក់ផងដែរ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ