បណ្តេញជនជាតិវៀតណាម ២៤នាក់ តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក
បណ្តេញជនជាតិវៀតណាម ២៤នាក់ តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក
នៅរសៀលថ្ងៃចន្ទ ៣រោច ខែកក្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៤នាក់ (ស្រី១១នាក់) តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ដោយក្នុងនោះទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ១២នាក់ (ស្រី១១នាក់) ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងទទួលពីស្នងការដ្ឋាននគរបាលខេត្តកែបចំនួន ១២នាក់ (ភេទប្រុស) ករណី នេសាទដោយប្រើឧបករណ៍ឆក់ (អនុវត្តទោសរួច)៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/