ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំការធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

 

នាព្រឹកថ្ងៃចន្ទ ៣រោច ខែកត្កិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សុមនា អគ្គនាយករង អន្តោប្រវេសន៍បានអញ្ជើញដឹកនាំកិច្ចប្រជុំការធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

 

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោក លោកស្រី អនុប្រធាននាយកដ្ឋាន ក្រុមការងារដែលពាក់ព័ន្ធ ផងដែរ។

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សុមនា អគ្គនាយករង បានមានប្រសាសន៍ណែនាំមួយចំនួន ក្នុងការរចនាគេហទំព័ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យមាន សោភណ្ឌភាព ព្រមទាំងកែទម្រង់មួយចំនួន ឲ្យទៅស្របតាមលក្ខណៈស្ដង់ដា និងមានភាពងាយស្រួលក្នុងការចូលមើលទៅតាមកម្មវិធីមួយៗ ក្នុងគេហទំព័រ។

 

ក្នុងនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានឲ្យក្រុមការងាររួមសហការក្នុងការផ្សព្វផ្សាយនូវវិដែអូថ្មីៗ ដែលទាក់ទងនឹងការងារអន្តោប្រវេសន៍ សកម្មភាពការងារ របស់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលអន្តោប្រវេសន៍ នៅតាមបណ្ដាញទំនាក់ទំនងសង្គម Facebook TikTok និងជាពិសេសគេហទំព័ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ