ចុះពិនិត្យទីតាំងដីសម្រាប់សាងសង់អគារស្នាក់នៅ សម្រាប់មន្រ្តី នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី
ចុះពិនិត្យទីតាំងដីសម្រាប់សាងសង់អគារស្នាក់នៅ សម្រាប់មន្រ្តី នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី
នៅថ្ងៃពុធ ១៣កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០២៤លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានដឹកនាំក្រុមការងាររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះទៅត្រួតពិនិត្យទីតាំងដីសម្រាប់សាងសង់អគារស្នាក់នៅ សម្រាប់មន្រ្តី នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ។
ក្នុងនោះលោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានបានធ្វើការសំណេះសំណាល សាកសួរសុខទុក្ខជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលបម្រើការងារនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដោយបានណែនាំអំពីរបៀបរបបបំពេញការងារជំនាញប្រចាំថ្ងៃ ការគោរពវិន័យកងកម្លាំងនគរបាលជាតិ ការរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាព ការថែទាំសុខភាព ព្រមទាំងឲ្យយកចិត្តទុកដាក់លើការបម្រើសេវាអន្តោប្រវេសន៍ជូនអ្នកដំណើរជាតិ និងអន្តរជាតិ។
បន្ទាប់មក លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានដឹកនាំក្រុមការងារត្រួតពិនិត្យកន្លែងបំពេញបែបបទចូល ចេញប្រទេស និងបន្តចុះទៅត្រួតពិនិត្យនៅទីតាំងដីដែលត្រៀមនឹងសាងសង់អគារស្នាក់នៅថ្មីសម្រាប់មន្ត្រីដែលបម្រើការនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីផងដែរ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)