កិច្ចប្រជុំពិនិត្យ និងស្ដាប់របាយការណ៍ ស្ដីពីការ ងារ Hotline
កិច្ចប្រជុំពិនិត្យ និងស្ដាប់របាយការណ៍ ស្ដីពីការ ងារ Hotline
នាព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្ដាប់របាយការណ៍ ស្ដីពីការងារ Hotline នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ បានលើកឡើងពីការធ្វើការងារ សំណូមពរ នានា លើការប្រើប្រាស់ប្រព័ន្ធ Hotline ដែលបានអនុវត្តកន្លងមក និងត្រៀមអនុវត្តទទួលពាក្យបណ្ដឹងតាមប្រអប់សំបុត្រអេឡិត្រូនិច ព្រមទាំងការប្រើប្រាស់រៀបចំឯកសាររបាយការណ៍តាមប្រព័ន្ធអេឡិតត្រូនិច eGDI របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង បានមានប្រសាសន៍ លើការកោតសរសើរ និងអរគុណ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដល់ក្រុមការងារដែលបានចូលរួមសហការក្នុងការអនុវត្តការងារ ក្នុងការឆ្លេីយតបទៅប្រជាពលរដ្ឋក៏ដូចជាជនបរទេស ទាំងក្នុងក្រៅប្រទេស ដែលបានទំនាក់ទំនងមក ។
ជាមួយគ្នានេះដែរ ឯកឧត្តម អគ្គនាយករង ក៏បានណែនាំឲ្យក្រុមការងារបន្តសហការគ្នា បង្កើនការលើកទូរសព្ទឲ្យបានទាន់វេលា ហើយក៏ជាការចែករំលែកបទពិសោធន៍ការងារ លើជំនាញអន្តោប្រវេសន៍ ជាពិសេសការងារ Hotline នេះឲ្យកាន់តែមានប្រសិទ្ធភាព បន្ថែមទៀត ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)