កិច្ចប្រជុំ នៃក្រុមការងារប្រតិបត្តិការទី២ ដែលទទួលខុសត្រូវដឹកនាំការងារត្រួតពិនិត្យជនបរទេស
កិច្ចប្រជុំ នៃក្រុមការងារប្រតិបត្តិការទី២ ដែលទទួលខុសត្រូវដឹកនាំការងារត្រួតពិនិត្យជនបរទេស
នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំធំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋា ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង អន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំ នៃក្រុមការងារប្រតិបត្តិការទី២ ដែលទទួលខុសត្រូវដឹកនាំការងារត្រួតពិនិត្យជនបរទេសនៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី និងខេត្តរតនគីរី ដោយមានការចូលរួមពីឯកឧត្តម អគ្គនាយករង និងសមាជិកពីនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្នុងកិច្ចប្រជុំនេះដែរ បានផ្ដោតសំខាន់ខ្លឹមសារផ្សព្វផ្សាយការណែនាំរបស់ ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការទទួលបន្ទុក និងការរាយការណ៍ពីសមាជិកអង្គប្រជុំអំពីមតិដឹកនាំរបស់ ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ នាកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារប្រតិបត្តិការ នាពេលកន្លងមក។
ជាមួយគ្នានេះដែរ ឯកឧត្តម អគ្គនាយករង ក៏បានណែនាំភារកិច្ចមួយចំនួនដល់ក្រុមការងារពាក់ព័ន្ធ ការងាររបាយការណ៍ ការប្រមូលឯកសារពាក់ព័ន្ធ និងបង្កើតក្រុមក្នុងបណ្ដាញទំនាក់ទំនងសង្គម ដើម្បីងាយស្រួលក្នុងការបញ្ជូនឯកសារនានា៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/