កិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៤
កិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៤
នារសៀលថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ទាង សុឃាង ប្រធាននាយកដ្ឋានរដ្ឋបាលសរុប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៤ និងផ្សព្វផ្សាយការងារគ្រប់គ្រងមន្រ្តីក្រោមឱវាទនាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំនេះមានការអញ្ជើញចួលរួមពី លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោក-លោកស្រី នាយការិយាល័យ នាយរងការិយាល័យ លោក លោកស្រី នាយផ្នែក ចំណុះឲ្យនាយកដ្ឋានរដ្ឋបាលសរុប ។
លោកឧត្តមសេនីយ៍ទោ ទាង សុឃាង ប្រធាននាយកដ្ឋានបានមានប្រសាសន៍ដឹកនាំព្រមទាំងប្រសាសន៍ណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ ពាក់ព័ន្ធនឹងការបែងចែកតួនាទីភារកិច្ចការងារ ការគ្រប់គ្រងកម្លាំងមន្ត្រីនៅតាមការិយាល័យឲ្យបានច្បាស់លាស់។
ជាមួយគ្នានេះដែរ លោកប្រធាននាយកដ្ឋាន ក៏បានណែនាំឲ្យលោក លោកស្រី អនុប្រធាននាយកដ្ឋាន លោក លោកស្រី នាយការិយាល័យ បន្តរួមសហការជួយសម្រួលការងារ តាមជំនាញ បន្តរៀបចំវគ្គបណ្ដុះបណ្ដាល ដេីម្បីពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញ។
ក្នុងនោះដែរ លោកប្រធាននាយកដ្ឋាន បានណែនាំឲ្យមន្ត្រីទាំងអស់ដែលចំណុះឲ្យនាយកដ្ឋានប្រេីប្រាស់ប្រព័ន្ធអេឡិចត្រូនិច e-GDI ក្នុងការសម្រួលដល់ការផ្ញេីឯកសារលារងាររដ្ឋបាល ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)