ព័ត៌មានថ្មីបំផុត


ជូនដំណើរ គណៈប្រតិភូនាយកដ្ឋានគ្រប់គ្រងដំណើរចេញ-ចូលឆ្លងដែន ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

 

នាព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០​ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជូនដំណើរ គណៈប្រតិភូនាយកដ្ឋានគ្រប់គ្រងដំណើរចេញ-ចូលឆ្លងដែន ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Le Hong Thai អនុប្រធាននាយកដ្ឋាន ព្រមទាំងសហការី អញ្ជើញត្រឡប់ទៅប្រទេសវៀតណាមវិញ​ នៅច្រកទ្វារអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង​ក្រោយពីបញ្ចប់កិច្ចប្រជុំពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍ការងាររវាង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងនាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែន ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងការបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា​ ប្រកបដោយជោគជ័យ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ