ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ នៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ( Cambodia e-Arrival )

 

នាព្រឹកថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ នៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ( Cambodia e-Arrival ) នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន លោក-លោក ស្រីនាយការិយាល័យពាក់ព័ន្ធមួយចំនួន។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ