ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំពិនិត្យ និងប្រមូលធាតុចូលលើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រសម្រាប់ចក្ខុវិស័យអាស៊ាន ឆ្នាំ២០៤៥

 

ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងប្រមូលធាតុចូលលើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រសម្រាប់ចក្ខុវិស័យអាស៊ាន ឆ្នាំ២០៤៥ ក្រោមសសរស្ដម្ភសហគមន៍នយោបាយ-សន្តិសុខអាស៊ាន និង សេចក្តីព្រាងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន គណៈកម្មាធិការចំពោះកិច្ចទទួលបន្ទុកលើអនុសញ្ញាអន្តរជាតិគ្រប់គ្រងស្តីពីការប្រឆាំងការប្រើប្រាស់ព័ត៌មាន (ICT) សម្រាប់គោលបំណងឧក្រិដ្ឋកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

 

ក្នុងកិច្ចប្រជុំនេះ បានធ្វើការពិនិត្យ និងប្រមូលធាតុចូលលើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រសម្រាប់ចក្ខុវិស័យអាស៊ាន ឆ្នាំ២០៤៥ ក្រោមសសរស្ដម្ភសហគមន៍នយោបាយ-សន្តិសុខអាស៊ាន និង សេចក្តីព្រាងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន គណៈកម្មាធិការចំពោះកិច្ចទទួលបន្ទុកលើអនុសញ្ញាអន្តរជាតិគ្រប់គ្រងស្តីពីការប្រឆាំងការប្រើប្រាស់ព័ត៌មាន (ICT) សម្រាប់គោលបំណងឧក្រិដ្ឋកម្មបានជួបជុំពិភាក្សានិងឯកភាពគ្នាលើសេចក្តីព្រាងឯកសារចំនួន ០៣៖ ១. អនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន៖ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រឆាំងនឹងការប្រព្រឹត្តបទឧក្រិដ្ឋតាមមធ្យោបាយ Internet of Things ( IOT) និងការចែករំលែកភស្តុតាងអេឡិចត្រូនិចសម្រាប់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ (A/AC.291/27/L.15) ២. សេចក្តីកំណត់ចំពោះមួយចំនួន នៃសេចក្តីព្រាងអនុសញ្ញា (A/AC/291/27/Rev.1) និង ៣. សេចក្តីព្រាងសម្រេចចិត្តសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ (A/AC.291/L.16)៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ