ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំផ្សព្វផ្សាយស្មារតីអង្គប្រជុំថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការដកខ្លួនចេញពីគម្រោងអភិវឌ្ឃន៍តំបន់ត្រីកោណ (CLV-DTA) របស់រាជរដ្ឋាភិបាលកម្ពុជា

 

នាព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំតូចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្មារតីអង្គប្រជុំថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្តីពីការដកខ្លួនចេញពីគម្រោងអភិវឌ្ឃន៍តំបន់ត្រីកោណ (CLV-DTA) របស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំនព្វមាស ឆ្នាំ២០២៤ ក្រោមអធិបតី លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២។ 

 

ក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ និងនាយផ្នែកមួយចំនួន។ 

 

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន បានមានមតិស្វាគមន៍ និងបើកកិច្ចប្រជុំព្រមទាំងបានលើកឡើងនូវរបៀបវារៈនៃអង្គប្រជុំ។

 

កិច្ចបន្តបានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ស្រ៊ី ម៉េងស្រ៊ាន់ នាយការិយាល័យរដ្ឋបាលសរុបឡើងអានសេចក្តីព្រាងរបាយការណ៍ប្រចាំនព្វមាស ឆ្នាំ២០២៤។

 

បន្ទាប់មកក៏បានអនុញ្ញាតឱ្យលោកនាយការិយាល័យជំនាញទាំង៣ ឡើងរាយការណ៍ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរដើម្បីរកដំណោះស្រាយ។

 

ជាកិច្ចបន្ត លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានមានមតិណែនាំ ៣ ចំណុចធំៗ រួមមាន៖

-ផ្សព្វផ្សាយអនុសាសន៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ស្តីពីការដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV-DTA) របស់រាជរដ្ឋាភិបាលកម្ពុជា។

-ណែនាំលោក-លោកស្រី ថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន និងការិយាល័យជំនាញ ត្រូវបែងចែកវេនប្រចាំការថ្ងៃឈប់សម្រាកឲ្យបានច្បាល់លាស់ ។

-ណែនាំការិយាល័យរដ្ឋបាលសរុប ត្រូវធ្វើបច្ចុប្បន្នភាពអាវុធជាតិផ្ទុះរបស់មន្រ្តី នៃនាយកដ្ឋានច្រកទ្វារទី២ ឲ្យបានត្រឹមត្រូវនឹងច្បាស់លាស់៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ