ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំ និងបើកដំណើការសវនកម្មនៅនាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

 

នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បន្ទាប់ពីពិធីបើកកិច្ចសវនកម្មសម្រាប់ការីបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍រួចមក ឯកឧត្ដម ឧត្តមសេនីយ៍ឯក ណុប វី អគ្គនាយករង តំណាង ឯកឧត្ដម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក គីម សៀកចលនា អគ្គនាយករង តំណាងឯកឧត្ដម ឧត្តមសេនីយ៍ឯក អគ្គនាយកសវនកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ និងបើកដំណើការសវនកម្មនៅនាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ទាង សុឃាង ប្រធាននាយកដ្ឋានរដ្ឋបាលសរុប លោក-លោកស្រីអនុប្រធាននាយកដ្ឋាន និងលោក-លោកស្រីនាយការិយាល័យ ចំណុះនាយកដ្ឋានរដ្ឋបាលសរុបទាំងអស់៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ