កិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារអធិការកិច្ចហត្ថពលកម្មបរទេស ឆ្នាំ២០២៤
កិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារអធិការកិច្ចហត្ថពលកម្មបរទេស ឆ្នាំ២០២៤
នៅរសៀលថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារអធិការកិច្ចហត្ថពលកម្មបរទេស ឆ្នាំ២០២៤។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង ជួយអគ្គនាយក ដឹកនាំនាយកដា្ឋន លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដា្ឋន ប្រធានក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសទាំងអស់ នាយការិយាល័យអធិការកិច្ច នាយការិយាល័យរដ្ឋបាល នៃនាយកដា្ឋនជនបរទេសអន្តោប្រវសន្ត ជាអ្នកវិនិយោគឯកជន។
ជាមួយគ្នានេះដែរ ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ឲ្យក្រុមការងារពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសបន្តសហការ និងប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្នុងការចុះប្រិតបត្តិការឲ្យកាន់តែប្រសើរឡើង ព្រមទាំងប្រកបដោយវិជ្ជាជីវៈការងារ៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/