ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំក្រុមការងារអនុវត្តគម្រោងក្នុងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (NSC-MLC)

 

អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ នារសៀលថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអនុវត្តគម្រោងក្នុងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (NSC-MLC) ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ លើការអនុវត្តគម្រោងដែលហៅថា “Strengthening Immigration and Border Management-SIBOM” ។ 

 

ក្នុងកិច្ចប្រជុំនេះបានលើកឡើងអំពីវឌ្ឍនភាព នៃការអនុវត្តគម្រោង និងការលើកទិសដៅបន្ទាប់ដើម្បីបន្តធានាបាននៅការបន្តអនុវត្តការងារឱ្យបានសមស្របទៅតាមផែនការដែលលើកឡើង ជាមួយការទទួលខុសត្រូវខ្ពស់ និងជំរុញការអនុវត្តឱ្យបានរលូន និងប្រកបតាមស្តង់ដាបច្ចេកទេស៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ