ព័ត៌មានថ្មីបំផុត


រៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ និងសម្រួលបែបបទចូលប្រទេសជូនក្បួនរថយន្ត ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia

 

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត៖ នៅថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានអញ្ជើញដឹកនាំសហការី ដើម្បីរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ និងសម្រួលបែបបទចូលប្រទេសជូនក្បួនរថយន្តស៊េរីទំនើបចំនួន ៩៧គ្រឿង ដែលមានអ្នកបើកបរ និងអ្នករួមដំណើរចំនួន ៣០៣រូប មាន ៤១សញ្ជាតិ ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia។

 

ព្រមជាមួយគ្នានោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ពៅ និងបណ្តាស្ថាប័នពាក់ព័ន្ធ ទទួលស្វាគមន៍ក្រុមGumball 3000 ក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍នៅប្រទេសកម្ពុជា និងផ្សព្វផ្សាយយុទ្ធនាការទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤ ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ព្រមទាំងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤ ក្នុងព្រះរាជាណាចក្រកម្ពុជា។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ