កិច្ចប្រជុំដើម្បីពិនិត្យត្រៀមយោបល់លើទិន្នន័យដើមគ្រា និងចំណុចដៅសម្រាប់សូចនាករពាក់ព័ន្ធនឹងពិការភាពរបស់ក្រសួងមហាផ្ទៃ
កិច្ចប្រជុំដើម្បីពិនិត្យត្រៀមយោបល់លើទិន្នន័យដើមគ្រា និងចំណុចដៅសម្រាប់សូចនាករពាក់ព័ន្ធនឹងពិការភាពរបស់ក្រសួងមហាផ្ទៃ
នាព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ព្រំ ង៉ា អនុប្រធាននាយកដ្ឋានរដ្ឋបាល សរុប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដើម្បីពិនិត្យត្រៀមយោបល់លើទិន្នន័យដើមគ្រា និងចំណុចដៅសម្រាប់សូចនាករពាក់ព័ន្ធនឹងពិការភាពរបស់ក្រសួងមហាផ្ទៃ ដាក់បញ្ចូលទៅក្នុងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០២៥-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅបន្ទប់ប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានក្រុមការងារ និងលោក លោកស្រី ជាសមាជិក ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/