កិច្ចប្រជុំ ស្តីពីការពិភាក្សាអំពីតួនាទី ភារកិច្ច របស់សមត្ថកិច្ចចម្រុះ ដែលឈរជើងនៅតាមច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ
កិច្ចប្រជុំ ស្តីពីការពិភាក្សាអំពីតួនាទី ភារកិច្ច របស់សមត្ថកិច្ចចម្រុះ ដែលឈរជើងនៅតាមច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ
នាព្រឹក ថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិភាក្សាអំពីតួនាទី ភារកិច្ច របស់សមត្ថកិច្ចចម្រុះ ដែលឈរជើងនៅតាមច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ទទួលដឹកនាំនាយកដ្ឋានច្រកទ្វារទី១ និងនាយកដ្ឋានច្រកទ្វារទី២ លោកប្រធាននាយកដ្ឋានរដ្ឋបាលសរុប លោកប្រធាននាយកដ្ឋានច្រកទ្វារទី១ លោកប្រធាននាយកដ្ឋានច្រកទ្វារទី២ លោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/