ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំប្រកាសសមាសភាពក្រុមលេខាធិការជួយគណៈបញ្ជាការដឹកនាំរួម

 

នារសៀលថ្ងៃថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះឯកឧត្ដម ឧត្តមសេនីយ៍ឯក ណុប វី អគ្គនាយករង និងលោកឧត្តមសេនីយ៍ទោ ទាង សុឃាង ប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាសភាពក្រុមលេខាធិការជួយគណៈបញ្ជាការដឹកនាំរួម ក្រោមអធិបតីភាព ឯកឧត្ដម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណ:បញ្ជាការដឹកនាំរួម ដើម្បីអនុវត្តផែនការលេខ០០៣ផ.ក ស្ដីពីការចុះ ត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំខេត្តកំពត នៃអគារទីស្តីការក្រសួងមហាផ្ទៃ។ 

 

គោលបំណងនៃកិច្ចប្រជុំ ទីមួយ គឺជាការប្រកាសសមាសភាពក្រុមលេខាធិការ ជួយគណ:បញ្ជាការដឹកនាំរួម និងទីពីរ គឺជាការណែនាំអំពីតួនាទីភារកិច្ច និងការកំណត់ទិសដៅការងាររបស់ក្រុមលេខាធិការ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ