ព័ត៌មានថ្មីបំផុត


កិច្ចពិភាក្សាក្នុងវេទិកាចំនួនពីរ ដឹកនាំដោយ ឯកឧត្តម ហ៊្សូកាំងលូ អនុរដ្ឋមន្រ្តីសន្តិសុខសាធារណ: និងជាប្រធានរដ្ឋបាលអន្តោប្រវេសន៍ជាតិ នៅទីក្រុង Suzhou

 

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំគណ:ប្រតិភូនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលរួមកិច្ចពិភាក្សាក្នុងវេទិកាចំនួនពីរ ដឹកនាំដោយ ឯកឧត្តម ហ៊្សូកាំងលូ អនុរដ្ឋមន្រ្តីសន្តិសុខសាធារណ: និងជាប្រធានរដ្ឋបាលអន្តោប្រវេសន៍ជាតិ នៅទីក្រុង Suzhou ខេត្តJiangsu ប្រទេសចិន : ទី១ "អនុវេទិកាស្តីពីកិច្ចសហប្រតិបត្តិកាទេសន្តរប្រវេសន៍" (Sub-Forum on Migration Management Cooperation) ដោយមានគណ:ប្រតិភូចូលរួមជិត ២០០ នាក់ មកពីប្រទេស ៥៦, តំណាលេខាធិការដ្ឋាន និងអង្គការអន្តរជាតិពាក់ព័ន្ធមាន IOM, UNHCR និង Mekong-Lancang និង ទី២ វេទិកាជាន់ខ្ពស់អាស៊ានបូកបីស្តីពីគោលនយោបាយទេសន្តរប្រវេសន៍ (The ASEAN plus Three High-level Forum on Migration Policies) ដោយមានគណ:ប្រតិភូចូលរួមមកពីប្រទេសសមាជិកអាស៊ានបូកបី, លេខាធិការដ្ឋានអាស៊ាន, ទីម័រខាងកើត, អង្គការ IOM, មជ្ឈមណ្ឌលអនុវត្តច្បាប់និងកិច្ចការសន្តិសុខ Mekong-Lancang។

 

គោលបំណងសំខាន់ នៃវេទិកាទាំងពីរនេះ គឺដើម្បីផ្តល់ជាវេទិកាសម្រាប់ចែករំលែកវឌ្ឍនភាពការងារគ្រប់គ្រងទេសន្តរប្រវេសន៍តាមតំបន់, ចែករំលែកបទពិសោធន៍ដោះស្រាយបញ្ហាប្រឈមនឹងទេសន្តរប្រវេសន៍មិនប្រក្រតី និងការផ្តល់ជាទស្សនគោលនយោបាយកម្រិតស្ថាប័នអនុវត្តច្បាប់ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម, ការលើកកម្ពស់សុវត្ថិភាពទេសន្តរប្រវេសន៍ និងការលើកកម្ពស់គោលនយោបាយផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ស្របពេលស្ថានភាពទេសន្តរប្រវេសន៍តាមតំបន់បន្តប្រែប្រួល ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ