ព័ត៌មានថ្មីបំផុត


កម្មវិធីបើកវេទិកាជាផ្លូវការចំនួនពីរ នៅសាធារណរដ្ឋប្រជាមានិតចិន

 

នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំគណ:ប្រតិភូនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលរួមកម្មវិធីបើកវេទិកាជាផ្លូវការចំនួនពីរ នៅសាធារណរដ្ឋប្រជាមានិតចិន៖

 

- ទី១ ចូលរួមតាមរយ:ប្រព័ន្ធវីដេអូ កម្មវិធីបើក "វេទិកាសកលស្តីពីសន្តិសុខសាធារណ:ឆ្នាំ២០២៤" (2024 Global Forum on Public Security) ក្រោមអធិបតីភាព ឯកឧត្តម វ៉ាង ស៊ាវហុង រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណ:ចិន ដោយមានគណ:ប្រតិភូចូលរួមជិត ៧០០នាក់ មកពីប្រទេស និងអង្គការអន្តរជាតិពាក់ព័ន្ធសរុបចំនួន ១២២ នៅទីក្រុង Lianyungang

 

- ទី២ ចូលរួមដោយផ្ទាល់កម្មវិធីបើក "អនុវេទិកាស្តីពីកិច្ចសហប្រតិបត្តិកាទេសន្តរប្រវេសន៍" (Sub-Forum on Migration Management Cooperation) ក្រោមអធិបតីភាព ឯកឧត្តម ហ៊្សូកាំងលូ អនុរដ្ឋមន្រ្តីសន្តិសុខសាធារណ: និងជាប្រធានរដ្ឋបាលអន្តោប្រវេសន៍ជាតិ ដោយមានគណ:ប្រតិភូចូលរួមជិត ២០០ នាក់ មកពីប្រទេស និងអង្គការអន្តរជាតិសរុបចំនួន ៥៦ នៅទីក្រុង Suzhou ។

នៅក្នុងពិធីបើកជាផ្លូវការ "អនុវេទិកាស្តីពីកិច្ចសហប្រតិបត្តិការទេសន្តរប្រវេសន៍" ប្រធានគណ:ប្រតិភូតំណាងប្រទេសចំនួន ១៤ ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ ត្រូវបានផ្តល់កិត្តិយស ឡើងថ្លែងសុន្ទរកថាគន្លឹះស្តីពី " ការអភិវឌ្ឍ និងនវានុវត្តន៍នៃការគ្រប់គ្រងទេសន្តរ ប្រវេសន៍ក្នុងស្ថានភាពបន្តប្រែប្រួល"(Development and Innovation of Migration Management in Ever Changing Era)។

 

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ