ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារ របស់ការិយាល័យទិដ្ឋាការចូល ប្រចាំខែសីហា ឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់អនុវត្តបន្ត

 

នៅព្រឹកថ្ងៃចន្ទ ៧ កើត ខែភទ្របទ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ឧត្តមសេនីយ៍ឯក អគ្គនាយក នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត បានបើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារ របស់ការិយាល័យទិដ្ឋាការចូល ប្រចាំខែសីហា ឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់អនុវត្តបន្ត។

 

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតី លោកឧត្តមសេនយ៍ទោ លី សុខគួង ប្រធាននាយកដ្ឋានជនបរទេសមិនមេនអន្តោប្រវសន្ត និងមានការចូលរួមពី អស់លោក លោកស្រី ជាអនុប្រធាននាយកដ្ឋាន នាយការិយាល័យទិដ្ឋាការចូល លោក-លោកស្រី នាយរងការិយាល័យ លោក-លោកស្រី នាយ-នាយរងផ្នែក មន្ត្រីចំណុះការិយាល័យទិដ្ឋាការចូល និងលោក-លោកស្រី ប្រធាន-អនុប្រធានក្រុមផ្ដល់ទិដ្ឋាការ សរុប ៨៨រូប (តាមប្រព័ន្ធហ្សូម ៦រូប)។

 

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ