ដកពិសោធន៍ការងារពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival)
ដកពិសោធន៍ការងារពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival)
នៅព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ឈួ គឹមនី ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានដឹកនាំកិច្ចប្រជុំដើម្បីដកពិសោធន៍ការងារពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival) ដែលទើបនឹងដាក់ឲ្យប្រើប្រាស់នៅតាមបណ្តាអាកាសយានដ្ឋានអន្តរជាតិទាំង៣ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ លោកនាយការិយាល័យជំនាញ លោកនាយ-នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិទាំង៣ និងមន្រ្តីជំនាញជាច្រើនរូបទៀត នៅសាលប្រជុំនាយកដ្ឋានច្រកទ្វារទី១៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/