កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្តីពីការធ្វើបច្ចុប្បន្នភាព បញ្ជីស្ថិតិជនបរទេសអន្តោប្រវេសន្ត
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្តីពីការធ្វើបច្ចុប្បន្នភាព បញ្ជីស្ថិតិជនបរទេសអន្តោប្រវេសន្ត
នៅព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ នៅសាលប្រជុំនៃអគ្គនាយកនាយកដ្ឋានអន្តោប្រវេសន៍ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្តីពីការធ្វើបច្ចុប្បន្នភាព បញ្ជីស្ថិតិជនបរទេសអន្តោប្រវេសន្ត ក្រសួងមហាផ្ទៃ និងនីតិវិធីសម្រាប់ការអនុវត្តធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តនាពេលកន្លងមក និងទៅអនាគត។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតី លោកឧត្តមសេនយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវសន្ត និងជនភៀសខ្លួន និងមានការចូលរួមពី អស់លោក លោកស្រី ជាអនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងមន្រ្តីចំណុះនាយកដ្ឋានមួយចំនួន ជាពិសេស នាយការិយាល័យ មន្រ្តីជំនាញ ការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលទាំង ២៥ រាជធានី-ខេត្ត សរុបចំនួន១០៧នាក់៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/