ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ៤០០១សសររបស់ក្រសួងមហាផ្ទៃស្តីពីការបង្កើតក្រុមការងារបច្ចេកទេសត្រួតពិនិត្យ និងមោឃភាពឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី
ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ៤០០១សសររបស់ក្រសួងមហាផ្ទៃស្តីពីការបង្កើតក្រុមការងារបច្ចេកទេសត្រួតពិនិត្យ និងមោឃភាពឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី
នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នៅសាលប្រជុំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រុមការងារនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួមមានឯកឧត្តម ឧត្តមសេនីយ៍ឯក ឌឹម រ៉ា អគ្គនាយករង លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួន លោកឧត្តមសេនីយ៍ទោ ប៊ុន សុគន្ធនី អនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួន បានទៅចូលប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ៤០០១សសររបស់ក្រសួងមហាផ្ទៃស្តីពីការបង្កើតក្រុមការងារបច្ចេកទេសត្រួតពិនិត្យ និងមោឃភាពឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ក្រោមអធិបតីភាព ឯកឧត្តម ផុន លីវិរះ អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងមានការចូលរួមពីឯកឧត្តម លោកឧត្តមសេនីយ៍ វរសេនីយ៍ ជាអនុប្រធាន សមាជិកនៃក្រុមការងារទាំងអស់មកពី អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានរដ្ឋបាល។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/