ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្ដកណ្ដាល
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្ដកណ្ដាល
នៅថ្ងៃព្រហស្បតិ៍ ៣ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឿន សុភត្រ្ដា អគ្គនាយករង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្ដកណ្ដាល នៅសាលប្រជុំ សាលាខេត្ត ។
ក្នុងពិធីនេះ ក្រោម អធិបតីភាព ឯកឧត្ដម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ឯកឧត្ដម អភិបាលខេត្ដ ប្រធានក្រុម ប្រឹក្សា ខេត្ត អគ្គនាយករង តំណាង អគ្គនាយក ដ្ឋានផ្សេងៗ ចំណុះអោយក្រសួងមហាផ្ទៃ អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល និងមន្ត្រី រាជការ របស់សាលាខេត្ដកណ្ដាល ចំនួន៤២៤នាក់។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/