ចុះត្រួតពិនិត្យមើលវឌ្ឍនភាពការងារថ្មី សម្រាប់ត្រៀមដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះនូវប្រព័ន្ធសលាកប័ក្រអេឡិកត្រូនិក (Cambodia e-Arrival)
ចុះត្រួតពិនិត្យមើលវឌ្ឍនភាពការងារថ្មី សម្រាប់ត្រៀមដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះនូវប្រព័ន្ធសលាកប័ក្រអេឡិកត្រូនិក (Cambodia e-Arrival)
នៅរសៀលថ្ងៃសៅរ៍ ១២ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចុះត្រួតពិនិត្យមើលវឌ្ឍនភាពការងារថ្មី សម្រាប់ត្រៀមដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះនូវប្រព័ន្ធសលាកប័ក្រអេឡិកត្រូនិក (Cambodia e-Arrival) និងទិដ្ឋាការ (visa) អនឡាញ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។ ក្នុងនោះក៏មានការចូលរួម និងសម្របសម្រួលពីនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងនាយកដ្ឋានច្រកទ្វារទី១ បានកែសម្រួលចំណុចមួយចំនួនដែលកំពុងនឹងអនុវត្តសាកល្បងជាក់ស្ដែងក្នុងការត្រៀមដាក់ឱ្យប្រើប្រាស់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤នេះ ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/