ចុះត្រួតពិនិត្យមើលវឌ្ឍនភាពការងារថ្មី សម្រាប់ត្រៀមដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ
ចុះត្រួតពិនិត្យមើលវឌ្ឍនភាពការងារថ្មី សម្រាប់ត្រៀមដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ
នៅថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចុះត្រួតពិនិត្យមើលវឌ្ឍនភាពការងារថ្មី សម្រាប់ត្រៀមដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ នូវប្រព័ន្ធសលាកប័ក្រអេឡិកត្រូនិក (Cambodia e-Arrival) និងទិដ្ឋាការ (visa) អនឡាញ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្នុងនោះក៏មានការចូលរួម និងសម្របសម្រួលពីនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងនាយកដ្ឋានច្រកទ្វារទី១ បានកែសម្រួលចំណុចមួយចំនួនដែលកំពុងនឹងអនុវត្តសាកល្បងជាក់ស្ដែងក្នុងការត្រៀមដាក់ឱ្យប្រើប្រាស់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤នេះ ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/