ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួលតួនាទីភារកិច្ចថ្នាក់ការិយាល័យ របស់នាយកដ្ឋានច្រកទ្វារទី២

 

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួលតួនាទីភារកិច្ចថ្នាក់ការិយាល័យ របស់នាយកដ្ឋានច្រកទ្វារទី២។ ក្នុងនោះដែរក៏មានការចូលរួមពីលោកអនុប្រធាននាយកដ្ឋានទទួលបន្ទុក ការិយាល័យទាំង៣ នាយ-នាយរងការិយាល័យ ព្រមទាំងនាយផ្នែកចាំបាច់មួយចំនួនផងដែរ។

 

ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានមានមតិស្វាគមន៍ និងអនុញ្ញាតឱ្យអង្គប្រជុំពិភាក្សា ដើម្បីពិនិត្យនិងប្រមូលធាតុចូលលេីការកែសម្រួលតួនាទី ភារកិច្ច ដែលនាយកដ្ឋានធ្លាប់បានប្រជុំពិភាក្សាកន្លងមក និងផ្ដល់ជូនថ្នាក់ដឹកនាំដេីម្បីដាក់បញ្ចូលក្នុងសេចក្ដីព្រាង សេចក្តីសម្រេច និងប្រកាស។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ