ពិធីប្រគល់ "ពានរង្វាន់វាយសីក្រសួងមហាផ្ទៃ " លើកទី១ ឆ្នាំ២០២៤ ជូនទៅឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍
ពិធីប្រគល់ "ពានរង្វាន់វាយសីក្រសួងមហាផ្ទៃ " លើកទី១ ឆ្នាំ២០២៤ ជូនទៅឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍
នារសៀលថ្ងៃពុធ ២ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធានក្រុមវាយសីអន្តោប្រវេសន៍ អញ្ជើញដឹកនាំក្រុមកីឡាករវាយសីអន្តោប្រវេសន៍មានកិតិ្តយស ប្រគល់ "ពានរង្វាន់វាយសីក្រសួងមហាផ្ទៃ " លើកទី១ ឆ្នាំ២០២៤ ជូនទៅឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៅសាលប្រជុំអគ្គនាយកដ្នានអន្តោប្រវេសន៍ ។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវ អគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
នាឱកាសដ៏ពិសេសពិសាលនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ចូលរួមអបអរសារទរចំពោះការទទួលបានពានរង្វាន់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមកីឡាករ ជាពិសេសអរគុណលោក ឧត្តមសេនីយ៍ឯក ប្រធានក្រុមវាយសីអន្តោប្រវេសន៍ ដែលបានចំណាយពេលវេលាក្នុងការរៀបចំក្រុមកីឡាករវាយសីនេះទទួលបានជ័យលាភីក្នុងឱកាសពានរង្វាន់លេីកទី១ របស់ក្រសួងមហាផ្ទៃ។ ឯកឧត្តម បានបន្តថាការចូលរួមចំណែកក្នុងការលេងកីឡានេះក៏ជាផ្នែកមួយបង្ហាញពីសមត្ថភាព សុខភាពរបស់មន្រ្តីដេីម្បីបន្តពង្រឹងការងារជំនាញរបស់ខ្លួនក្នុងការបម្រេីការងារក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្ថែមទៅមុខទៀតដែល។ ឯកឧត្តម ក៏បានសំណូមពរឱ្យក្រុមកីឡាករវាយសីអន្តោប្រវេសន៍បន្តការខិតខំប្រឹងប្រែងបន្ថែមបន្តទៀតដេីម្បីត្រៀមចូលរួមការប្រកួតជាមួយអគ្គនាយកដ្ឋានចំណុះនៃក្រសួងមហាផ្ទៃនាឆ្នាំខាងមុខបន្តបន្ទាប់ទៀត ។
ដើម្បីអបអរសារទរ និងលើកទឹកចិត្តចំពោះការទទួលបានពានរង្វាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឧបត្ថមដល់កីឡាករជយ័លាភី និងកីឡាករដែលបានចូលរួមការប្រកួតទាំងអស់ជាថវិកា និងសំភារៈដល់ក្រុមកីឡាវាយសីរបស់អគ្គនាយដ្ឋានអន្តោប្រវេសន៍ ( កីឡារស់ក្នុងសន្តិភាព ) ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/