កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់ការិយាល័យភស្ដុភារ និងគណនេយ្យ នាយកដ្ឋានរដ្ឋបាលសរុប
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់ការិយាល័យភស្ដុភារ និងគណនេយ្យ នាយកដ្ឋានរដ្ឋបាលសរុប
នាព្រឹកថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ លួ រ៉ាបូ អគ្គនាយកអន្តោប្រវេសន៍ស្ដីទី បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់ការិយាល័យភស្ដុភារ និងគណនេយ្យ នាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានសមាសភាពចូលរួមពីលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានរដ្ឋបាលសរុបស្ដីទី លោក-លោកស្រីអនុប្រធាននាយកដ្ឋានទទួលជួយការិយាល័យភស្ដុភារ និងគណនេយ្យលោក-លោកស្រី នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្ត្រីទាំងអស់ នៃការិយាល័យភស្ដុភារ និងគណនេយ្យ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/