កិច្ចប្រជុំ DGICM plus 3 Consultation (ចិន កូរ៉េ ជប៉ុន)
កិច្ចប្រជុំ DGICM plus 3 Consultation (ចិន កូរ៉េ ជប៉ុន)
នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ DGICM plus 3 Consultation (ចិន កូរ៉េ ជប៉ុន) ។
កិច្ចប្រជុំបានដំណើរការប្រព្រឹត្តទៅ ដោយបណ្តាប្រទេសចូលរួមបានផ្លាស់ប្តូរព័ត៌មានអំពីកិច្ចសហការក្នុងក្របខ័ណ្ឌ DGICM + 3 លើកិច្ចការអន្តោប្រវេសន៍ ការគ្រប់គ្រងព្រំដែន និងកិច្ចការកុងស៊ុល ក្នុងនោះបណ្តាប្រទេសសមាជិកអាស៊ានបានថ្លែងអំណរគុណដល់ស្ថាប័នអន្តោប្រវេសន៍ ចិន ជប៉ុន និងកូរ៉េ ចំពោះការបន្តគាំទ្រលើកកម្ពស់សមត្ថភាពការងារអន្តោប្រវេសន៍អាស៊ាន តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលជំនាញដល់មន្រ្តីអន្តោប្រវេសន៍ និងកិច្ចប្រជុំ និងវេទិកាប្រចាំឆ្នាំ ដែលបានអញ្ជើញបណ្តាប្រទេសសមាជិកអាស៊ានចូលរួមដើម្បីប្រជុំពិភាក្សាលើការងារជំនាញ។
អង្គប្រជុំនឹងបន្តសហការរៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់ឆ្នាំ២០២៣-២០២៧ ដោយផ្អែកលើតម្រូវការជំនាញចាំបាច់សម្រាប់ការបណ្តុះបណ្តាលមន្រ្តីអន្តោប្រវេសន៍៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/