ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន បូកអូស្រ្តាលី លើកទី១៩ (19th DGICM plus Australia Consultation)

 

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន បូកអូស្រ្តាលី លើកទី១៩ (19th DGICM plus Australia Consultation) ។ 

 

កិច្ចប្រជុំនេះ បានពិភាក្សាអំពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការលើផ្តល់កម្មវិធីបណ្តុះបណ្តាលអាស៊ាន-អូស្រ្តាលី ២០២៣-២០២៤ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន មាន កម្ពុជា សឹង្ហបុរី ហ្វីលីពីន វៀតណាម និងថៃ ដែលជាប្រទេសសហការជាមួយអូស្រ្តាលី ក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញពាក់ព័ន្ធដល់មន្រ្តីអន្តោប្រវេសន៍អាស៊ាន។ បណ្តាប្រទេសសមាជិកអាស៊ាន និងអូស្រ្តាលីក្នុងកិច្ចប្រជុំ បានបន្តសហការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញអន្តោប្រវេសន៍អាស៊ាន-អូស្រ្តាលី សម្រាប់ឆ្នាំ២០២៤-២០២៥៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ