កិច្ចប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍សឹង្ហបុរី
កិច្ចប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍សឹង្ហបុរី
ទីក្រុងញ៉ាចាង សាធារណរដ្ឋសង្គមនិយមវៀតណាម៖ នារសៀលថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឆ្លៀតឱកាសក្នុង កិច្ចប្រជុំថ្នាក់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៧ (27th DGICM) ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូអម នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការរៀបចំកិច្ចប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Marvin Sim អគ្គនាយកអន្តោប្រវេសន៍សឹង្ហបុរី និងសហការី លើការងារអន្តោប្រវេសន៍ ជាពិសេសលើការបង្កើតប្រព័ន្ធបច្ចេកវិទ្យាថ្មីៗជាបន្តបន្ទាប់ ដើម្បីឆ្លើយតបឱ្យសមស្របទៅតាមបរិបទ នៃសង្គមកម្ពុជា។
តាមរយៈកិច្ចពិភាក្សាការងារនេះ ភាគីទាំងពីរបានធ្វើការចែករំលែកបទពិសោធន៍ការងារអន្តោប្រវេសន៍ ការបង្កើតប្រព័ន្ធបច្ចេកវិទ្យាថ្មីៗសំដៅលើការប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសគ្រឿងញៀន ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការងាររវាងអង្គភាពទាំងពីរឱ្យកាន់តែប្រសើរឡើង៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/