កិច្ចប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយ លោកអនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍វៀតណាម
កិច្ចប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយ លោកអនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍វៀតណាម
ទីក្រុងញ៉ាចាង សាធារណរដ្ឋសង្គមនិយមវៀតណាម៖ នារសៀលថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឆ្លៀតឱកាសក្នុង កិច្ចប្រជុំថ្នាក់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៧ (27th DGICM) ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូអម នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការរៀបចំកិច្ចប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយ លោក Vu Van Hung អនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍វៀតណាម និងសហការី លើការងារអន្តោប្រវេសន៍។
តាមរយៈកិច្ចពិភាក្សាការងារនេះ ភាគីទាំងពីរក៏បានធ្វើការចែករំលែកបទពិសោធន៍ការងារអន្តោប្រវេសន៍ សំដៅលើការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ ការបន្តប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការងាររវាងអង្គភាពទាំងពីរឱ្យកាន់តែប្រសើរឡើង៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/