ក្រុមសិក្ខាកាមត្រូវទៅសិក្សាវគ្គបំប៉នជំនាញគ្រប់គ្រងការចេញ-ចូលឆ្លងដែន នៅច្រកទ្វារព្រំដែន

 

នារសៀលថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ទោ លួ រ៉ាបូ អគ្គនាយកអន្តោប្រវេសន៍ស្ដីទី បានទទួលជួបតំណាងសិក្ខាកាមចំនួន ២១រូប ដឹកនាំដោយលោកវរសេនីយ៍ឯក សំ ស៊ីដេត ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ មុនពេលក្រុមសិក្ខាកាមត្រូវទៅសិក្សាវគ្គបំប៉នជំនាញគ្រប់គ្រងការចេញ-ចូលឆ្លងដែន នៅច្រកទ្វារព្រំដែន រយៈពេល ១ខែ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងនោះក្នុងនាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ខិតខំគោរពវិន័យរបស់កងកម្លាំងនគរបាលជាតិ ខិតខំថែរក្សាសុខភាព ដើម្បីយកចំណេះដឹងដែលបានសិក្សារួច មកបម្រើការងារដល់អង្គភាពដើមនៅពេលត្រលប់ពីការសិក្សាវិញ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ