វេទិកាច្រកទ្វារអន្តោប្រវេសន៍សំខាន់ៗអាស៊ាន ប្រចាំឆ្នាំ លើកទី៧ (AMICF) ដែលជាផ្នែកមួយនៃកិច្ចប្រជុំអគ្គនាយអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៧ (DGICM) រួមជាមួយកិច្ចប្រជុំពាក់ព័ន្
វេទិកាច្រកទ្វារអន្តោប្រវេសន៍សំខាន់ៗអាស៊ាន ប្រចាំឆ្នាំ លើកទី៧ (AMICF) ដែលជាផ្នែកមួយនៃកិច្ចប្រជុំអគ្គនាយអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៧ (DGICM) រួមជាមួយកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងញ៉ាចាង សាធារណរដ្ឋសង្គមនិយមវៀតណាម ។
------------
នាព្រឹកថ្ងៃអង្គារ៍ ៩កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងបានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ទោ សួន ភក្តី អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ បានដឹកនាំក្រុមការងារជំនាញ ចូលរួមវេទិកាច្រកទ្វារអន្តោប្រវេសន៍សំខាន់ៗអាស៊ាន ប្រចាំឆ្នាំ លើកទី៧ (AMICF) ដែលជាផ្នែកមួយនៃកិច្ចប្រជុំអគ្គនាយអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៧ (DGICM) នៅនៅទីក្រុងញ៉ាចាង សាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។
នៅក្នុងវេទិកានោះ លោកឧត្តមសេនីយ៍ទោ សួន ភក្តី បានធ្វើបទបង្ហាញជូនអង្គប្រជុំស្តីអំពីបច្ចុប្បន្នភាពរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ របស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងនិន្នាការរបស់អ្នកដំណើរចូល-ចេញពីប្រទេស រួមទាំងលទ្ធផលនៃការទប់ស្កាត់បង្ក្រាបបទល្មើស ព្រមទាំងបានចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍ល្អៗមួយចំនួនជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានពាក់ព័ន្ធទៅនឹងការលើកកម្ពស់ប្រសិទ្ធភាពនៃគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីសម្រួលបែបបទចេញចូលប្រទេសឱ្យកាន់រលូន លឿនឆាប់រហ័ស ដែលយន្តការទាំងនេះអាចនឹងចូលរួមលើកកម្ពស់វិស័យទេសចរ និងធានាបាននូវកិច្ចការពារសន្តិសុខជាតិ៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/