ឯកឧត្តមអគ្គនាយក អញ្ជើញចុះត្រួតពិនិត្យទីតាំងដើម្បីត្រៀមរៀបចំដាក់ប្រព័ន្ធសាលកបត្រថ្មី ( Cambodia e-Arrival ) នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

 

នៅថ្ងៃសៅរ៍ ៦ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំក្រុមការងារបចេ្ចកទេស ចុះត្រួតពិនិត្យទីតាំងដើម្បីត្រៀមរៀបចំដាក់បន្ថែមនូវសំភារៈបច្ចេកទេសមួយចំនួនសម្រាប់ប្រព័ន្ធសាលកបត្រថ្មី ( Cambodia e-Arrival ) នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនឹងចាប់ផ្ដើមដំណើរការពីថ្ងៃទី ១ កញ្ញា ឆ្នាំ២០២៤ នេះ ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ